ព្យាការីមូហាំម៉ាត់ (ﷺ)
ទំព័រទី 3 / 136 (2%)
បញ្ជាក់
•
សៀវភៅព្យាការីឥស្លាមមូហាំម៉ាត់ ដែលគេស្គាល់ថា (Muhammad Pocket Guride) ជាកូនសៀវភៅគូល័ រដាក់តាមហោប៉ៅមគ្គទេសក៍ណែនាំអំពីព្យាការីមូហាំម៉ាត់ និង ពាក្យទូន្មានប្រៀនប្រដៅដែលជាតម្លៃសីល ធម៌សម្រាប់អរិយធម៌ឥស្លាម។ ដែលជា របត់ដ៏សំខាន់ក្នុងប្រវត្តិសាស រ្តនៃការអភិវឌ្ឍមនុស្សជាតិ និងការជឿនលឿនខាង វិទ្យាសាស្រ្ត សីល ធម៌ និងសិលៈ។
•
សៀវភៅនេះបង្ហាញពីទ ស្សនៈផ្នែកអរិយធម៌នៃពាក្យទូន្មានប្រៀនប្រដៅរបស់ ព្យាការីពាក់ព័ន្ធនឹងបញ្ហាមនុស្សជាតិទូទៅ និងជាពិសេសពួកបសិមប្រទេសយក ចិត្តទុកដាក់នឹងបញ្ហាសិទ្ធិ្ធិមនុស្ស សិទ្ធិស្រ្តី រក្សាបរិស្ថាន និងអាណិតអាសូរ ចំពោះ សត្វទាំងឡាយ ការអភិវឌ្ឍសង្គម ការដឹកនាំលក្ខណៈបុគ្គល ការអភិវឌ្ឍផ្នត់គំនិត សីល ធម៌ កិរិយា មាន រយាទ ទំនាក់ទំនងជាមួយនឹងសាសន៍ដទៃដែលស្រទាប់វណៈ ផ្សេងគ្នា វប្បធម៌ផ្សេងគ្នា និងអរិយធម៌ផ្សេងគ្នារបស់ពួកគេ។
•
ទិសដៅសៀវភៅនេះពុំមែនគ្រាន់តែសរសេររឿងនិទានពីជី វប្រវតិរបស់ណាពី ជាអត្ថបដៃើម និងសំណេរដើមដូចដែលបានចងក្រងមកនោះទេ។ ក៏ប៉ុន្តែ សៀវ ភៅនេះមានទិសដៅបង្ហាញយ៉ាងសាមញ្ញនិងងាយយល់ដោយគ្មានខ្វះចន្លោះនៃ ប្រធានបទនិងខ្លឹមសាររបស់វា។ ប្រកាន់ខ្ជាប់នឹងអត្ថបដៃើមនៃហាទីសនិងសាច់ អត្ថបដៃោយផ្ផ្អែកលើហាទីសដែលត្រឹមត្រូវក្នុងសៀវភៅនេះ។
•
និពន្ធឡើងជាភាសាអារ៉ាប់សាមញ្ញក្នុងបំណងថ្លែងទៅកាន់មនុស្សទូទៅគិតពី អាយុ វប្បធម៌ និងពូជសាសន៍របស់ពួកគេដោយប្រើបច្ចេកទេសបង្ហាញអត្ថបដៃោយ វិធីសាស្រ តីវិជ្ជ មានសាមញ្ញ និងមានចំណងជើង(សម្រាប់គំនិតសំខាន់នីមួយៗ) ដែលងាយស រួលក្នុងការបញ្ជូនព័ត៌មាន ហើយងាយអាននិងរីករាយ។
•
សៀវភៅនេះមានឈ មោះថា “ព្យាការីឥស្លាមមូហាំម៉ាត់” ពីព្រោះមូហាំម៉ាត់ក្នុង ទស្សនៈអ្នកមិនមែនមូស្លីមគឺព្យាការីដែលបាននាំសារឥស្លាម ហើយគាត់ ជាមូល
ហេតុនៃការរីកសុសសាយនៃសារនេះលើសកលលោកទាំងមូល ។ រីឯក្នុងទស្សនៈ ពួកអ្នកមូស្លីមវិញ គាត់ ជាអ្នកនាំសារអល់ឡោះសម្រាប់មនុស្សទូទៅ។ គាត់ បាន ផ្តល់ សារនេះដល់ពួកគេ មកពីម្ចាស់របស់ពួកគេ សង្រ្គោះពួកគេឱ្យរួចផុតភាពងងឹត អន្ធការទៅកាន់ពន្លឺ។ គាត់ជាព្យាការីចុងក្រោយបង្អស់នៃពួកព្យាការីដែលបាននាំ សាររបស់ព្រះជាម្ចាស់មកកាន់សាសន៍របស់ពួកគេមុនគាត់ ។
•
បានរំលេចពាក្យ “មូហាំម៉ាត់” និងកំណត់ពាក្យនេះជាលក្ខណៈពិសេសនៃ សៀវភៅ ហើយបំពាក់ដោយកបាច់ចម្លាក់ដែលរចនាចេញពីពាក្យ “មូហាំម៉ាត់” ដោយពួក វិចិត្រករនិងអ្នករចនាម៉ូដ មកពីប្រទេសផ្សេងៗនៃសកលលោកយើងនេះ។
•
កូនសៀវភៅនេះមានជំពូកដោយឡែកនិយាយអំពីអក្ខរក្រមអារ៉ាប់និងស្ថាប ត្យកម្មឥស្លាមក្នុងសលលោក ជាពិសេសវិហារម៉ាស្ជិត និងបេតិកភណ្ឌទេសចរណ៍ ដែលមានអត្តសញ្ញាណឥស្លាម។ ដូចជាវិមានក្រហាមនៅអេស្ប៉ាញ វិហារចាមៀក ស៊ុលតង់ អះម៉ាត់នៅប្រទេសតួកគី មានវិហារបុរាណផ្សេងៗ និងប្រាសាទឥស្លាម បុរាណធំៗដែលមានអត្តសញ្ញាណស្ថាបត្យកម្មល្អឯក។
•សៀវភៅនេះចេញផ្សាយជាភាសាអង់គ្លេសឆ្នាំ២០១០ ហើយបានបកប្រែច្រើន ជាង២០ភាសា។